Philosophy/Vision/Mission/Responsibilities

ទស្សនវិស័យ

លើកស្ទួយការអប់រំ
ទំនាក់ទំនងសហប្រត្តិបត្តិការ
បង្កើតកេរ្តិ៍ឈ្មោះទាំងក្នុងអាស៊ាននិងសកលលោក

ចក្ខុវិស័យ

ការិយាល័យការបរទេសគឺជាអង្គភាពគាំទ្រនិងសម្របសម្រួលមួយដែលមានប្រសិទ្ធិភាពនិងរហ័សទាន់ចិត្ត សម្រាប់កិច្ចការបរទេសរបស់សាកលវិទ្យាល័យ
ដើម្បីលើកកម្ពស់ស្តង់ដារ និងគុណភាពអប់រំរបស់និស្សិត ដើម្បីទទួលបានការទទួលស្គាល់ជាសាកល។

បេសកម្ម

  • រួមគ្នាកំណត់និងអនុវត្តយុទ្ធសាស្ត្រលើផ្នែកកិច្ចការបរទេសរបស់សាកលវិទ្យាល័យរ៉ាឆាផាត់ប៊ុរីរ៉ាំ។

  • បង្កើតនិងស្វែងរកបណ្តាញសហប្រតិបត្តិការ ទាំងផ្លូវរដ្ឋ និងឯកជនទាំងក្នុងនិងក្រៅប្រទេស។

  • ទំនុកបម្រុង និងផ្សព្វផ្សាយភាសា សិល្បៈ និងវប្បធម៌ថៃ អោយមានការទទួលស្គាល់នៅក្រៅប្រទេស។

  • ផ្សព្វផ្សាយលទ្ធផលការងាររបស់សាកលវិទ្យាល័យនៅលំដាប់ថ្នាក់អន្តរជាតិ។

តួនាទី

តួនាទី

  1. ទំនាក់ទំនងនិងបង្កើតបណ្តាញសហការរវាងសកលវិទ្យាល័យរ៉ាឆាផាត់ប៊ុរីរ៉ាំ ជាមួយនឹងផ្នែកការងារផ្សេងៗ មិនថារដ្ឋឬឯកជន មិនថាក្នុងឬក្រៅប្រទេស។
  2. ទំនាក់ទំនងនិងផ្សព្វផ្សាយសកម្មភាពសាកលវិទ្យាល័យដល់នាយកដ្ឋាននិងអង្គការផ្សេងៗទាំងក្នុងនិងក្រៅប្រទេស។
  3. ផ្ដល់​មតិ​យោបល់ អនុសាសន៍ និងមធ្យោបាយនានាសម្រាប់និស្សិត និងបុគ្គលិកបរទេសដែលធ្វើការនៅសាកលវិទ្យាល័យ។
  4. ផ្ដល់មតិយោបល់ ទំនុកបម្រុង ត្រួតពិនិត្យ និងស្នើរជូនអាហារូបករដល់និស្សិតនិងសាស្ត្រាចារ្យ អ្នកសិក្សាស្រាវជ្រាវពីក្រៅប្រទេសមកសិក្សានិងធ្វើការនៅសកលវិទ្យាល័យរ៉ាចាផាត់ប៊ុរីរ៉ាំ។
  5. ជាមជ្ឈមណ្ឌលសម្រាប់ផ្តល់ព័ត៌មាន ការផ្តល់យោបល់និងការសម្របសម្រួលកិច្ចការបរទេសសម្រាប់បុគ្គលិកសាកលវិទ្យាល័យ។
  6. បណ្តុះបណ្តាលដើម្បីអភិវឌ្ឍន៍ជំនាញភាសាអង់គ្លេស រួមទាំងភាសានិងវប្បធម៌អាស៊ាន។