មជ្ឈមណ្ឌលវៀតណាមសិក្សា
ប្រវត្តិដំណើរដើមទង
វៀតណាម មានឈ្មោះផ្លូវការថា សាធារណរដ្ឋសង្គមនិយមវៀតណាម (វៀតណាម៖ Cộng hòa xã hội chủ nghĩa Việt Nam,កុង ហ័រ សា ហូយ ជូ ងៀ វៀតណាម) គឺជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ស្ថិតនៅចុងខាងកើតនៃឧបទ្វីបឥណ្ឌូចិន មានព្រំប្រទល់ជាប់ជាមួយប្រទេសចិននៅភាគខាងជើង ប្រទេសឡាវនិងប្រទេសកម្ពុជានៅភាគខាងលិច និងឈូងសមុទ្រតុងគៀ នៃសមុទ្រចិនខាងត្បូងនៅខាងភាគខាងកើតនិងខាងត្បូង ឬជាភាសាវៀតណាមដែលហៅសាមញ្ញថាសមុទ្រខាងកើតសមុទ្រខាងកើត (វៀតណាម៖ Biển Đông បៀងដុង) ។ វៀតណាមមានប្រជាជនជាង ៨៩ លាននាក់ ដែលត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ១៣ នៅលើពិភពលោក ហើយជាសមាជិក ក្នុងចំណោមសមាជិកទាំង ១០ ប្រទេសនៃសហគមន៍អាស៊ាន។
សាកលវិទ្យាល័យរ៉ាឆាផាត់ប៊ុរីរ៉ាំ បានសំលឹងឃើញសារៈសំខាន់នៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ព្រោះបថានៅពេលច្ចុប្បន្ននេះមាននិស្សិតជាច្រើនដែលមកចែករំលែកចំណេះដឹងពីប្រទេសវៀតណាម ទើបបានបង្កើតមជ្ឈមណ្ឌលវៀតណាម សិក្សា ដើម្បីឱ្យនិស្សិតវៀតណាមអាចប្រើពេលទំនេរអោយកាន់តែមានប្រយោជន៍បានល្អ និងជួយនិស្សិតនៃសាកលវិទ្យាល័យរ៉ាឆាផាត់ប៊ុរីរ៉ាំ អាចមានឱកាសរៀនភាសានិងវប្បធម៌វៀតណាម ដើម្បីបង្កើនចំណេះដឹង និងចក្ខុវិស័យសម្រាប់អនាគតការងារផងដែរ។
